*គ្រួសារតូចមួយដែលធ្លាប់តែសុខដុម ស្នាមញញឹមគ្រប់ពេលវេលា មានទាំងទ្រព្យនិងកិត្តយស មុខមាត់ក្នុងសង្គម អ្នកណាៗក៏ស្រលាញ់ចូលចិត្ត ប្រែជាបង់អស់ ដោយសារកាមកិលេស ផិតក្បត់ ធ្វើអោយគ្រួសារដែលធ្លាប់តែរីករាយ ប្រែជាស្រពោនក្រៀមក្រោះ លឺតែសំលេងឈ្លោះមិនលោះថ្ងៃ ភាពអបលក្ខណ័ទាំងនេះជះឥទ្ធិពលទៅដល់ក្មេងប្រុសម្នាក់ដែលធ្លាប់តែរីករាយ ធ្លាប់មានការយកចិត្តទុកដាក់ពីឱពុកម្តាយទាំងទ្វេ ប្រែជាគ្មានអ្នកខ្វល់ ធ្វើអោយមានផលមិនល្អដល់កាសិក្សា រៀនត្រួតថ្នាក់ពីឆ្នាំ។ពីមុនមិនយ៉ាងនេះទេ ដេវីថជាសិស្សពូកែប្រចាំខេត្ត បណ្ណសរសើររឿងរាល់ឆ្នាំ តែតាំងពីឪពុកចេះក្បត់មានដើមមានចុង គ្រប់យ៉ាងប្រែប្រួលស្ទើរក្រោមសូន្យ មួយអាទិត្យចូលសាលាបានមួយថ្ងៃ មកផ្ទះវិញលឺតែសំលេងឈ្លោះ និងទឹកភ្នែកម្តាយ ដេវីថកើតចិត្តស្អប់ប៉ាគេយ៉ាងខ្លាំង រួមទាំងនាងប្រពន្ធចុងម្នាក់នោះ តែមិនអាចធ្វើអ្វីបាន បានត្រឹមលួងម្តាយតិចៗ៖
»ម៉ាក់កុំយំ..យ៉ាងណាម៉ាក់នៅមានខ្ញុំដែរ។
លឺសម្តីកូននិយាយបែបនេះ លោកជំទាវណារី ក្តុកក្តួលហូទឹកភ្នែកអោបកូនប្រុសយំស្របគ្នានៅលើសាឡុងទាំងពីនាក់។ ពីថ្ងៃក្រោយដេវីថទៅជួបប៉ាគេដែលជាចៅហ្វាយខេត្តព្រៃវែងដល់សាលាខេត្ត៖
»ប៉ា....កូនចង់អោយប៉ាបបួលម៉ាក់ទៅដើរលេងម្តង។
»មិនបានទេ ប៉ារវល់ណាស់។
»កូនសូមអង្វរប៉ា...ខ្ញុំមិនចង់ឃើញម៉ាក់នៅតែផ្ទះ ស្រណោះស្រណោកបែបនេះទេ កូនចង់ឃើញគ្រួសារយើងពីមុនត្រលប់មកវិញ។
»វាហួសពេលហើយកូន សុភី(ប្រពន្ធចុង)គេមានផ្ទៃពោះហើយ យ៉ាងណាប៉ាត្រូវតទួលខុសត្រូវ ។
»អាហ្នឹងវាមកពីប៉ា ក្បត់ម៉ាក់ ធ្វើបាបម៉ាក់..បើម៉ាក់គាត់ដឹងរឿងនេះ គាត់ឈឺចាប់បែបណាទៅ?
»កូនកុំប្រាប់ម៉ាក់កូនណា...គេមិនអាចដឹងរឿងនេះទេ...។
»បាន...តែប៉ាត្រូវបបួលម៉ាក់ដើរលេង ?
»OK...ប៉ាព្រម ចាំស្អែកប៉ាខលបបួលម៉ាក់ឯងដោយផ្ទាល់ កូនទៅវិញសិនចុះ ប៉ាធ្វើការហើយ។
ស្អែកមកដល់ហើយក៏ដល់វេលាល្អសំរាប់លោកជំទាវណារី និងកូនប្រុសទៅកំសាន្តជាលក្ខណៈគ្រួសារដែលពួកគេខានមានពេលបែបនេះ៣ឆ្នាំហើយ។ លោកជំទាវក្រោកពីព្រលឹមរៀបចំតុបតែងខ្លួន ស្លៀកពាក់ពណ៏ស៊ីជំពូយ៉ាងស្រស់ស្អាត ឯដេវីថខោរឹបអាវយឺតនឹងអាវស្បែកពីក្រៅមួយទៀតអមជាមួយកាមេរ៉ាCANONពាក់និងករ មើលទៅSWAGEមែនទែន ងាកមកលោកជំទាវណារីនិងលោកចៅហ្វាយខេត្តពេជ មេត្តាឯនេះវិញ ។
»បងហ្អា...ងូតទឹករួចនៅ អោយឆាប់បន្តិចទាន់ត្រជាក់..(ជំទាវណារីនិយាយ)។
ចាំបន្តិចរួចឡូវហើយ...។រំពេជនោះសំលេងទូរសព្ទរោទ៍ គឺរបស់លោកមេត្តា។
»បង...ទូរសព្ទរោទ៍..(ជំទាវស្រែកប្រាប់ប្តី)។
»អូនទទួលអោយផង បងមិនទាន់ហើយទេ..។(លោកមេត្តាតប)។
»ជំទាវណារីក៏លើកតែមិនទាន់និយាយhelloផង ស្រាប់តែមានសំលេងនិយាយលឺៗហើយច្បាស់ចេញពីទូរសព្ទ"អាឡូ...បងមេត្តា អូនថតហើយៗកូនយើងគឺកូនស្រី"លឺតែប៉ុណ្នេះលោកជំទាវទន់ដៃធ្លាក់ទូរសព្ទ ទន់ជើងកើតខ្យល់ដួលបោកក្បាលនិងគ្រែ សន្លប់ស្តូកស្តឹង។ តែលោកមេត្តាមិនលឺដោយសារបើកទុយោទឹក តែដេវីថនៅបន្ទប់ក្បែរបានលឺហើយស្ទុះមកបើទ្វាបន្ទប់ឃើញម្តាយខ្លួនដេកលើថ្លុកឈាមមិនកំរើកបែបនេះភយ័ស្លន់ស្លោ ស្រែកឡើងភ្លាត់សំលេង ហើយទៅហៅប៉ាយកអ្នកម៉ាក់ទៅពេទ្យសង្គ្រោះបន្ទាន់។ ដេវីថដើរឆ្លាចុះឡើងពេញមុខបន្ទប់ICU ឯលោកមេត្តក៏ក្រៀមក្រំបង្ហាញអារម្មណ៍ភយ័ព្រួយយ៉ាងខ្លាំងផងដែរ មួយសន្ទុសធំក្រោយគ្រូពេទ្យក៏ចេញមក ដេវីថស្ទុះទៅចាប់ដៃពេទ្យនិយាយទាំងត្រហេបត្រហប៖
»ពូពេទ្យ....ម៉ាក់ញ៉ុមយ៉ាងម៉េចហើយ ពូពេទ្យ។
»ដេវីថ..ក្មួយសំរួលអារម្មណ៏សិនទៅ។
»គ្រូពេទ្យ លោកជំទាវគាត់យ៉ាងម៉េចហើយ។លោកមេត្តានិយាយ)។
»លោកជំទាវណារី..បាត់បង់ឈាមច្រើនណាស់ ហើយបោកត្រូវក្បាលផ្នែកខាងក្រោយ ជ្រៅហួសពីសមត្ថភាពសង្គ្រោះ ពួកយើងសោកស្តាយផង។
ដេវីដតក់ស្លុតទន់ជើងលត់ជង្គង់ដល់ការ៉ូ
ស្រែកយំមិនខ្វល់អ្នកនៅមន្ទីពេទ្យ លោកមេត្តាស្ទុះទៅអោបកូនប្រុស យំក្សឹកខ្សួលស្តាយស្រណោះប្រពន្ធសំណព្វដែលធ្លាប់កម្សត់កម្រជាមួយគ្នា តែពេលបានធំ មានកិត្តិយស ចាប់ផ្តើមប្រព្រិត្តិរឿងមិនគប្បី ធ្វើបាបប្រពន្ធដ៏ល្អម្នាក់ទៅវិញ គាត់មានអារម្មណ៍ខុស ហើយខំប្រឹងនិយាយលួងកូនប្រុសតែមួយរបស់គាត់៖
»បានហើយកូន...ម៉ាក់ឯងទៅបានសុខហើយ។តែដេវីដបានត្រឹមស្រែកយំហៅម៉ាក់មកវិញ..តាមអារម្មណ៍បញ្ជាប៉ុណ្នោះ។ ស្អែកមកដល់ មុនបូជាសពឃើញថាមានភ្ញៀវចូលរួមរំលែកទុក្ខលោកចៅហ្វាយខេត្តពេជ្រ មេត្តា និងកូនប្រុសយ៉ាងច្រើនកុះករ មានទាំងអភិបាលរាជធានី និងចៅហ្វាយស្រុកគ្រប់ជាន់ថ្នាក់ផងដែរ។ហើយនៅមានភ្ញៀវសំខាន់ម្នាក់គួរអោយចាប់អារម្មណ៍សំរាប់ដេវិថគឺ លោកស្រី សុភី ដែលដេវីថគិតថាជាឃាតករសំលាប់ម្តាយរបស់គេ។
»មិនស្មានថាឃាតករសំលាប់ម៉ាក់ខ្ញុំក៏មកចូលរួមពិធីនេះដែរ (ដេវីថនិយាយដោយក្តីស្អប់)
»មីងសូមចូលរួមរំលែកទុក្ខដល់ក្មួយប្រុសនុងប៉ាផង (សុភីនិយាយតប)។ ដេវីថកើតកំហឹងភ្លាម ហើយស្រែកខ្លាំងៗ៖
»ឈប់សម្តែងធ្វើល្អទៀតទៅ...ពេញចិត្តអ្នកស្រីហើយមែនទេដែលម៉ាក់ខ្ញុំស្លាប់បែបនេះ...អ្នកស្រីជាឃាតករសំលាប់ម៉ាក់ខ្ញុំ...អ្នកស្រីជាឃាតករ...!! ។គ្រានោះលោកប៉ាស្ទុះមកដោយកំហឹង ហើយទះដេវីថមួយដៃហើយនិយាយពីក្រោយ៖
»ឯងនិយាយផ្តាសអី ឯងក៏ដឹងថាម៉ាក់ឯងខ្យល់គរដួលបោកក្បាលនិងគ្រែខ្លួនឯង សុភីគេមិនដឹងរឿងទេ។
»ប៉ាមិនដឹង...កុំចេះតែនិយាយ...ពេលនោះស្រីម្នាក់នេះខលមកប៉ា តែម៉ាក់ជាអ្នកលើក ហើយម៉ាក់ក៏ទៅជាបែបនេះ...គឺស្រីនេះជាឃាតករសំលាប់ម៉ាក់...។
»ដេវីថ មីងគ្មានចេតនាទេ...មីងខលរកលោកម្ចាស់តែមិនស្មានថាម៉ាក់ឯងអ្នកលើកទេ..(សុភីនិយាយប្រាប់ដេវីថ)។
»បានហើយ...រឿងកន្លងហួសហើយ ឈ្លោះគ្នាក៏ម៉ាក់ឯងមិនត្រលប់មកវិញដែរ(លោកមេត្តានិយាយស្រាយជំលោះអ្នកទាំងពី)។ ដេវីថតបវិញភ្លាម៖
»ប៉ាទុកការស្លាប់របស់ម៉ាក់ជារឿងកន្លងហួសហ្អេ..ប៉ា ខ្ញុំមិនស្មានថាប៉ានិយាយបែបនេះទេ ហើយខ្ញុំទើបតែដឹងថ្ងៃនេះ ថាប៉ាមិនដែលស្រលាញ់ម៉ាក់ទេ...កាពិតប៉ា...ក៏ជាឃាតករសំលាប់ម៉ាកដែរ...។លោកមេត្តាក្រោធខ្លាំង ខឹងនិងដេវីថដែលហ៊ាននិយាយបែបនេះ៖
»អាដេវីថ...(ហើយវៃដេវីថមួយដៃយ៉ាងដំណំ)។ ភក្តី..(លោកមេត្តហៅប្អូនប្រុសរបស់គាត់)
»បាទ លោកបង (លោកភក្តីតប)
»យកវាទៅសំរាកសិនទៅ វាហត់ហើយ!
»បាទ...។ កន្លះម៉ោងក្រោយវេលាបូជាសពមកដល់ ផ្សែងខ្មៅខ្មួលខ្មាញ់បាញ់ចេញពីបច្ឆា ភ្ញៀវគ្រប់អាត្មា ទឹកមុខសង្រេង អាសូរដេវីថ ស្រែកយំក្តែងៗ ព្រោះម្តាយខ្លួនឯង ក្លាយជាផ្សែងហើយ។
ម្តាយធ្លាប់ថ្នាក់ថ្នម ផ្តល់ក្តីស្រលាញ់
មិនដែលទោម្នេញ មួយវិនាទីណា
មិនគួមច្ចុរាជ មកផ្តាច់សង្ខា
ជីវិតមាតា អោយឆ្ងាយពីកូន។...
---------សពបូជារួចរាល់ ភ្ញៀវទាំងអស់យាត្រាទៅគេហដ្ឋានរៀងខ្លួន។ឡានរបស់លោកមេត្តាក៏បានមកដល់ភូមិគ្រឹស្តរបស់គាត់ បើទ្វាឡានភ្លាមដេវីថស្ទុះចុះមកភ្លែត ឥតវាចារកអ្នកណា ទៅសំងំក្នុងបន្ទប់។ចំណែកលោកមេត្តា និងលោកភក្តី(ចៅហ្វាយស្រុកស៊ីធរកណ្តាល) និងកូនប្រុសលោកភក្តី ឈ្មោះដារ៉ា អង្គុយនិយាយគ្នាលើសាឡុង៖
»ភក្តី...បុណ្យ៧ថ្ងៃបងថ្លៃឯងហើយ បងចង់អោយឯងយកដេវីថទៅនៅជាមួយឯង ហើយអោយវារៀននៅទីនោះផង។
»គ្មានបញ្ហាទេ ប៉ុន្តែប្អូនខ្លាចថាដេវិថគេនៅមិនបាន ព្រោះស៊ីធរកណ្តាលជាស្រុកស្រែចម្ការ អាចហ្នឹងមិនសាកសមសំរាប់គេនោះទេ។
»តែបើវានៅទីនេះ ជីវិតវារឹតតែយ៉ាប់ខ្លាំងឡើង វាធ្លាក់ឌីផ្លូមពីឆ្នាំហើយ តាំងពីមានរឿងមក វាមិនដែលចូលសាលាទេ ដើរតែលេង ហើយមិនដឹងថាវាសេពថ្នាំរឺអត់ផងទេ ហើយពេលនេះវាស្អប់បងចោទ ថាបងជាចំណែកមួយធ្វើអោយណារីស្លាប់។ហ៊ឹម...បងសារភាពថា..បងគ្មានសមត្ថភាពមើលថែវាពេលនេះបានទេ ហើយបងគិតថាវិធីនេះល្អសំរាប់វាហើយ ព្រោះទីនេះឃើញតែមុខអ្នកដែលវាស្អប់។
»បាន...ខ្ញុំនឹងនាំគេទៅ ពេលបុណ្យ៧ថ្ងៃអ្នកបងហើយ.....។