
៚រាត្រីម៉ោង1រំលងអធ្រាធនៃស្រុកស្រែជនបទនារដូវវស្សា។ស្រែស្រូវប្រជាពលរដ្ឋចាប់ផ្តើមដាក់គ្រាប់អមដោយទឹកមិនច្រើនប៉ុន្មាន។ខ្យល់បកល្វើយៗបង្កើតភាពត្រជាក់ដល់អ្នករកត្រីទាំងឡាយនៅតាមវាលស្រែល្វឹងល្វើយនាពេលយប់ដ៏សែនស្ងាត់។ ភ្លើងពិលអាគុយបាញ់ចាំងប្រៀបបានភ្លើងLEDនៅក្នុងក្លឹប។ កង្កែប ហុីង យំរំពងវាល អមជាមួយសម្លេងឆ្កែលូល្វើយៗពីមាត់ភូមិ។វាជាបរិយាកាសមួយដែលអ្នកធម្មតា មិនអាចទៅនៅវាលម្នាក់ឯងបែបនេះឡើយ។ពេលយប់អធ្រាធបែបនេះ ចាស់ៗតែងប្រាប់ថាមិនអោយដើរម្នាក់ឯង ព្រោះវាជាពេលដែលពពួកអមនុស្សចេញរកសុី ។តែសម្រាប់ព្រជាពលរដ្ឋមួយចំនួនមិនខ្វល់ពីរឿងនេះទេ ទាន់ឱកាសមាន ត្រូវតែទៅរកត្រីដើម្បីជីវភាពរបស់ពួកគាត់មួយគ្រា។ប៉ុន្តែជាថ្ងៃស៊យ ក្នុងចំណោមអ្នកឆ្លុះត្រីទាំងអស់បែជាបុរសម្នាក់នេះ ដាច់អំពូលភ្លើង ខណៈដែរមិនទាន់បានត្រីផង ចំណែកគ្នីគ្នារបស់គាត់ក៏មិនអាចជួយអ្វីបានដែរ។យប់យន់ស្ងាត់សូន្យ ម៉ោយ១រំលងអធ្រាធ ងងឹតឈឹងមើលផ្លូវស្ទើរតែមិនឃើញផង គាត់សម្រេចិត្តត្រលប់ទៅផ្ទះវិញម្នាក់ឯង ជាមួយផ្លូវកង់រទេះក្បែរវត្ត អមទៅដោយចេតិយតូចធំស្អេកស្កះ គាត់ដើរជាមួយស្មារតីរឹងប៉ឹង ដោយមិនខ្វល់ពីរឿងខ្មោចព្រាយអ្វីនោះឡើយ។គាត់ដើរបានមួយសម្បក់ក៏ដល់ដើមជ្រៃធំមួយ ដែលមានអាយុកាលរាប់រយឆ្នាំ គាត់ស្រាប់តែមានអារម្មណ៍ថាមានមនុស្សតាមពីក្រោយ អោយអស់សង្ស័យគាត់ក៏ងាកទៅ ហើយគាត់ពិតជាឃើញមនុស្សពិតមែន នៅឆ្ងាយពីគាត់ប្រហែល100ម៉ែត្រ គាត់ក៏គិតក្នុងចិត្តថា "ល្អណាស់ កំពុងតែចង់បានគ្នាផង"ហើយគាត់ក៏ឈប់ចាំមនុស្សម្នាក់នោះនៅក្រោមដើមជ្រៃ។តែពិតជាចម្លែក គាត់ចាំឡើងមួយសម្បក់ធំ តែ មនុស្សដែលគាត់ចាំនោះមិនបានដើរមកទេ។ គាត់ក៏លែងខ្វល់ហើយដើរទៅមុខបន្តទៀត គាត់ដើរបានប្រហែល200ម៉ែត្រ មនុស្សម្នាក់នោះក៏នៅពីក្រោយគាត់ប្រហែល100ម៉ែត្រដដែល។គាត់ក៏គិត្តក្នុងចិត្តថា "យប់ស្ងាត់បែបនេះ ច្បាស់ជាមានគេចង់លេងសើចជាមួយអញហើយ"គិតបណ្តើរដើរទៅមុខបណ្តើរ ដល់ផ្លូវបែកជាបួនគាត់ងាកក្រោយមើលទៀត មនុស្សចម្លែកនោះនៅតែដដែល ឈរធ្មឹងដូចជាគល់ឈើពីក្រោយគាត់ប្រហែល100ម៉ែត្រ។ គាត់ដូចជាមានអារម្មណ៍ភ័យហើយ គាត់ក៏បន្ថែមល្បឿនអោយលឿនជាងមុន អាលនឹងដល់ផ្ទះឆាប់។លុះគាត់មកដល់ផ្ទះ រៀបនឹងឡើងកាំជណ្តើរ គាត់សម្រេចចិត្តងាកទៅម្តងទៀត ពិតណាស់មនុស្សចម្លែកនោះនៅឈរក្បែរច្រកមុខផ្ទះរបស់គាត់ដដែល។ គាត់ក៏ប្រញ៉ាប់ប្រញ៉ាលបើកទ្វា ហើយដាស់ប្រពន្ធគាត់អោយអុចធូប បន់ស្រន់សូមក្តីសុខ កុំព្យាបាទគ្នា សាធុ..ហើយគាត់និងប្រពន្ធគាត់ក៏លង់លក់ទៅ...។ចប់
ដោយ៖ ល្បងឆេន
No comments:
Post a Comment