ខ្មោចអ្នកជិតខាង (Composion)

៚កាលពីយូរឡុងណាស់មកហេីយគ្រួសារ រំដួល មានទំនាស់ជាមួយអ្នកជិតខាងម្នាក់អំពីរឿងដី ។ ហេីយពួកគាត់ក៏បានស្បថដោយដោតធុបនៅអាចម៍គោបីសរសៃរថា បេីដីនេះជារបស់គាត់មែនសូមឲ្យឪពុករំដួលស្លាប់ តែបេីជារបស់ឪពុករំដួលវិញសូមឲគាត់ស្លាប់វិញម្តង។អស់រយះពេលកន្លងទៅប៉ុន្មានខែមានថ្ងៃមួយចៅរបស់អ្នកជិតខាងដែលបានឈ្លោះជាមួយឪពុករបស់រំដួលក៏បានឈឺ គាត់បានយកចៅរបស់គាត់ទៅពេទ្យ។តែនៅខណះនោះលោកតាម្នាក់បានប្រាប់គាត់ថា កុំទៅអីព្រោះរាសីគាត់មិនល្អទេតែគាត់មិនបានស្តាប់លោកតានោះឡេីយ។គាត់ក៏បានយកចៅទៅពេទ្យជាមួយកូនរបស់គាត់។នៅវេលាម៉ោងប្រហែល8:15នាទីពេលកំពុងជិះទៅប្រហែល20 km ទៀតដល់មន្ទីពេទ្យគាត់ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍មួយដោយបុកជាមួយនិងឡាន ធ្វើឲគាត់បានបាត់បង់ជីវិត។  ប្តីរបស់គាត់បានហៅឪពុករបស់រំដួលឲ្យទៅជួយយកគាត់មកផ្ទះ ពេលទៅដល់ឪពុករបស់រំដួលបានលេីកជេីងម្ខាងរបស់គាត់ពេលនោះភ្នែករបស់គាត់បានមេីលមុខឪពុករបស់រំដួលតែឪពុករំដួលមិនខ្វល់នោះទេ។ ពេលគេយកមកដល់ផ្ទះអ្នកភូមិបានមកជួយទុក្ខធុរះនិងចូលរួមរំលែកទុក្ខនិងសោកស្តាយចំពោះការស្លាប់របស់គាត់ផងដែរ។គ្រួសាររបស់គាត់បានធ្វេីបុណ្យឧទ្ទិសកុសលផលបុណ្យឲ្យគាត់ចប់សព្វគ្រប់ហេីយ បន្ទាប់មកអស់រយះពេលខ្លីមានថ្ងៃមួយឪពុករបស់រំដួលក៏បានទៅផឹកស្រានៅផ្ទះមិត្តភិក្តរបស់គាត់។នៅវេលារំលងអាធ្រាតឪពុករបស់រំដួលបានជូនអ៊ុំម្នាក់ទៅផ្ទះ។ហេីយផ្ទះរបស់អ៊ុំនោះនៅឆ្ងាយដាច់ស្រយានៅតាមផ្លូវធ្វេីដំណេីរត្រូវឆ្លងកាត់ដោយចំការនិងព្រៃឈេីជាច្រេីន។ឪពុករបស់រំដួលបានជូនអ៊ុំនោះទៅដល់ផ្ទះហេីយឪពុករំដួលបានត្រឡប់មកផ្ទះវិញពេលដេីរមកដល់ចំការមួយដែលមានដេីមពោធិ៍មួយដេីមដែលអ្នកភូមិតែងតែហៅថាអ្នកតាកូនក្មេង។ ពេលនោះខ្មោចយាយដែរបានគ្រោះថ្នាក់នោះបានលងឪពុករំដួលតែឪពុករំដួលហាក់ដូចជាមិនខ្លាចសោះ។គាត់បានបេីកពិលដេីររកខ្មោចនោះពេញព្រៃតែមិនឃេីញសោះដល់ពេលគាត់បិទពិល ខ្មោចនោះក៏ចេញមកម្តងទៀត ខ្មោចនោះមានមាឌធំហេីយសក់របស់គាត់បានយកមកបាំងមុខធ្វេីឲឪពុករំដួលព្រឺសម្បុរបន្តិចបន្តួចដែរ។ឪពុករំដួលបានតេហៅមិត្តភិក្តឲមកជួយហេីយមិត្តភិក្តគាត់ឌុបឪពុករំដួលត្រឡប់មកផ្ទះវិញ។ហេីយឪពុករំដួលបាននិយាយរឿងដែលកេីតឡេីងចំពោះគាត់ប្រាប់ប្រពន្ធគាត់ឲបានដឹង ។

អគុណសម្រាប់ការអានរបស់លោកអ្នក!

*អានជាភាសាអង់គ្លេស៖ ចុចទីនេះ

ដោយ៖លីហ័ង (សិស្សវិទ្យាល័យ ព្រៃដើមថ្នឹង)

No comments:

Post a Comment