នាងខ្ញុំឈ្មោះម៉ារីខ្ញុំមានអាយុ16ឆ្នាំ ខ្ញុំជាកូនទីមួយនៅក្នុងគ្រួសារស្រុកស្រែមួយ។ ខ្ញុំរៀននៅថ្នាក់ទី10Aនៃសាលាវិទ្យាល័យព្រៃដេីមថ្នឹង។ហេីយនៅពេលនេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាអំពីមិត្តល្អរបស់ខ្ញុំម្នាក់គេឈ្មោះថាណាវី។ ណាវីគឺជាមនុស្សម្នាក់ដែលចូលចិត្តលេងសេីចធ្វើឲមិត្ត្តរួមថ្នាក់សប្បាយរីករាយយ៉ាងខ្លាំងតែចំពោះអ្នកជិតស្នឹតប៉ុណ្ណោះ។តែបេីអ្នកមកពីឆ្ងាយវិញគេមិនសូវហ៊ានទេទោះជាគេចូលចិត្តលេងសេីចក៏ដោយព្រោះពេខ្លះគេក៏អៀនដែរហេីយនាងចេះគោរពរចាស់ទុំ ព្រឹទ្ធាចារ្យ។នាងគឺជាមនុស្សម្នាក់ស្លូតបូតស្រស់ស្អាតសម្តីសម្តៅទន់ភ្លន់ សុភាពរាបសារហេីយនាងជាមនុស្សម្នាក់ដែលនៅក្បែរខ្ញុំជានិច្ចមិនថាពេលណាទេពួកយេីងទាំងពីរប្រៀបដូចបងប្អូនគ្នាអញ្ចឹង។ នាងតែងធ្វើឲខ្ញុំសេីចគ្រប់ពេលដែលខ្ញុំពិបាកចិត្តនាងក៏បាននិយាយលួងលោមខ្ញុំកុំឲ្យគិតច្រេីននៅពេលណាដែលយេីងគិតពីវាភាពស្មុគស្មាញទាំងនោះនិងកេីតមកលេីយេីងធ្វេីឲយេីងមានអារម្មណ៍មិនល្អ នាងក៏បានបបួលខ្ញុំទៅអានសៀវភៅនៅបណ្ណាល័យឬក៏ទៅលំហែលកាយនៅកន្លែងណាមួយដេីម្បីឲខ្ញុំបានធូរចិត្តពេលនោះខ្ញុំមានអារម្មណ៍មិនឯកាទេទោះជាខ្ញុំត្រូវបាត់បង់សមត្ថភាពរបស់ខ្ញុំបន្ទិចបន្តួចក៏ដោយ។គេតែងនិយាយលេីកទឹកចិត្តខ្ញុំថាថ្ងៃនេះយេីងបរាជ័យមិនប្រាកដថាថ្ងៃក្រោយយេីយបរាជ័យទៀតទេ ហេីយយេីងកេីតមកមិនមែនចេះធ្វេីអ្វីបានទេយេីងត្រូវតែឆ្លងកាត់ឧបសគ្គជាច្រេីនដែរយេីងមេីលមិនឃេីញ ឬយេីងមិនដឹងជាមុនថាឧបសគ្គនោះតូចឬធំតែទោះជាវាធំប៉ុណ្ណាក៏យេីងត្រូវតែជម្នះវាឲ្យបានយេីងត្រូវជឿជាក់លេីខ្លួនឯងថាយេីងអាចធ្វេីបាន។នាងបាននិយាយរឿងរបស់នាងកាលពីនៅតូចឲ្យខ្ញុំស្តាប់ ធ្វេីឲខ្ញុំគិតថានាងជាមនុស្សដែរឯកាបំផុតគ្មានភាពកក់ក្តៅក្នុងគ្រួសារតែនាងអាចជម្នះភាពទាំងនោះបានដោយម្នាក់ឯងឯ។ ខ្ញុំមានភាពកក់ក្តៅហេីយហេតុអីខ្ញុំត្រូវឯកា យេីងត្រូវគិតថាយេីងនៅមានមនុស្សជុំវិញខ្លួនយេីងដែលគេនៅចាំផ្តល់កម្លាំងចិត្តឲយេីងហេីយពួកយេីងទាំងពីរនាក់កាន់ដៃគ្នាបន្តកាលសិក្សាទៅមុខទៀតដេីម្បីសម្រេចបំណងរបស់យេីង។
អស់រយៈពេលជាច្រើនឆ្នាំពួកយេីងក៏បានសម្រេចបំណងទាំងនោះ ណាវីគឺជា doctor ហេីយខ្ញុំជាវិស្វករម្នាក់ ពួកយេីងក៏បានបែកគ្នាទៅធ្វើការរៀងៗខ្លួន តែទោះជាបែកគ្នាក៏ដោយក៏យេីងនៅតែនឹករលឹកដល់គ្នាដែរ
ចុងក្រោយ ខ្ញុំចង់និយាយថា "ខ្ញុំស្រឡាញ់នាងណាស់" I Miss You and Ilove You So Much NAVY។
សរសេរដោយ៖ លីហ័ង (សិស្សវិទ្យាល័យ ព្រៃដើមថ្នឹង)
*បើសិស្សានុសិស្សមានស្នាដៃ អាចផ្ញើរមកកាន់យើងខ្ញុំ!
អានជាភាសាអង់គ្លេស៖ ចុចទីនេះ!
No comments:
Post a Comment