ស្នេហាដំបូង (ភាគ១)

Poster
ខ្ញុំបាទវាសនា អាយុ២៦ឆ្នាំ ជាជាងដេរខោអាវម្នាក់...នៅពេលនេះម៉ោង១២អធ្រាធ ប្រាកដណាស់ខ្ញុំគេងមិនលក់ទេ។ រាត្រីដ៏សែនស្ងាត់បែបនេះខ្ញុំពិតជាសោកសៅ។ ឥលូវរំលឹករឿងចាស់របស់ខ្ញុំមួយរឿងចុះ...កំឡុងឆ្នាំ២០០៩ ពេលខ្ញុំអាយុ១៨ឆ្នាំ ខ្ញុំបានរសាត់អណ្តែតខ្លួនទៅដល់ខេត្តកំពង់សោម តាមការណែនាំរបស់បងប្រុសចិត្តល្អម្នាក់។ ពិសេសណាស់កន្លែងនោះពិតជាធំទូលាយ តែចូលទៅដំបូងជួបអ្នកមិនស្គាល់ជាច្រើនាក់ ខ្ញុំពិបាកធ្វើខ្លួនមែនទែន ខ្ញុំមិនចេះរាក់ទាក់ មិនសូវចេះនិយាយ ជំនាញក៏នៅស្ទើរ ត្រូវរងសំពាធ និងភាពរអៀសខ្លួនរហូតដល់មួយខែ ទើបខ្ញុំអាចអភិវឌ្ឍន៍ខ្លួនចូលក្នុងចំណោមពួកគេបាន អាចនិយាយគ្នាលេងជាមួយពួកគេ កំប្លែងសើចសប្បាយទាំងអស់គ្នា។ យូទៅ..ហាក់មានអារម្មណ៍ប្លែកជាមួយនារីម្នាក់នោះ រាបសារ ខ្មាស់អៀន និស្ស័យដូចខ្ញុំម្លេះ?(នាងជាប្អូនថ្លៃថៅកែ អាយុប្អូនខ្ញុំមួយឆ្នាំ) ហើយចេះលួចមើលតែត្រូវគេដឹងហើយក៏ងាកមុខចេញ នៅក្បែរនាងអារម្មណ៍ភ័យអរ បេះដូងលោតញាប់យ៉ាងម៉េចមិនដឹងទេ។ តើនេះជាស្នេហា? ១៨ឆ្នាំពេលនោះពួកយើងពិតជាក្មេងពេកហើយ តែចេះស្រលាញ់ គ្រាន់តែមិនមានភាពទទួលខុសត្រូវនោះទេ។មួយថ្ងៃទៅមួយថ្ងៃកាយវិកាកាន់តែបង្ហាញច្បាស់ថាពេញចិត្តគេ Crushលើគេ តែខ្លួនឯងក៏អាចទាយដឹងថាគេមានអារម្មណ៍បែបនេះដែរ រំភើបហួសបរិយាយ  ប្រាប់មិត្តអ្នកអានទៅចុះ នេះជាស្នេហ៍ដំបូងហើយ តែអ្វីដែលពិបាកនោះគឺមិនអាចលាតត្រដាង ប្រាប់អ្នកណា ហុឹម..ពិតជាកំសាកមែន។ ថ្ងៃមួយបានលេខទូរសព្ទគេដោយចៃដន្យ យប់ម៉ោងប្រហែលប្រាំបួន លួចខលCall ទៅគេ ទាំងដែលបន្ទប់ជាប់គ្នា៖
 »អាឡូ..(សម្លេងធ្ងន់បែបសម្រែ)..លឺអត់?
»ចា៎..លឺ.. (គេឡើងពិរោះ ស្តាប់ហើយចង់គាំង😉)..ពីណាគេហ្នឹង? (គេសួរ)
»នៅមួយគ្នាសោះធ្វើអត់ដឹង(ប្រាប់ច្បាស់ៗ)
»អូ....(តាមមើលប្រហែលគេស្គាល់ហើយ)
»កំពុងធ្វើអីហ្នឹង (ខ្ញុំសួរ)
»កំពុងមើលរឿង។
»ហើយកាលបានដេក? 
»រឿងចប់ដេកហើយ !ហើយចុះពូឯង?(ហៅពូទៀត😢)
»ទិចទៀត...!
»បានលេខញ៉ុមពីណាម៉ូ?
»មានអីពិបាក បើឈោងតែដៃដល់ហ្នឹង😅»
»ហើយពូៗសំរាន្តអស់ហើយហ្អី?
»បងៗទៅក្រៅបាត់អស់ហើយ
»អោយតែផឹកដឹងតែទៅក្រៅហើយ...ហើយចុះពូអត់ទៅនឹងគេទេអី? 
»ទៅអី..អត់ចេះផឹកផង (រឿងពិត)
»ហើយចែៗកំពុងមើលរឿងដែរមែន?
»ហ្នឹងហើយ..!
»ហើយចុះក្មួយ...អាយុម៉ានហើយ? (សំនួររសើប)
»សួរធ្វើអី..?
»សួរចង់ដឹងហ្នឹងហើយ?
»ញ៉ុមកើតឆ្នាំច...!
»អូ...ប្អូនគេ១ឆ្នាំសោះ..ហៅគេពូ..។
»ទំលាប់ហើយ.!
»ចឹងប៉ុណ្នឹងសិនហ្អើយ ងុយហើយ!
»បាទ...បានហើយចឹង។
ការនិយាទូរសព្ទលើកដំបូងមានភាពរលូន និយាយហើយ លួចញញឹមញញែមម្នាក់ឯងដូចមនុស្សឆ្គួត..។ ស្អែកបន្ទាប់ពីហ្នឹងគេប្លែក លេងខ្លួនខុសធម្មតា ស្បែកគេសរដូចកូនចិន ទាបកាតឿ តែមុខមានមុនមួយៗ តាមពូជពង្សគេពេញក្រមុំ ខ្ញុំអីនេះកាន់តែវីវរ លង់រកនិយាយមិនត្រូវ។ កំពុងតែមានក្តីសុខនិងការពេញចិត្តគ្នា ពេលវេលាមិនគួរមួយបានមកដល់ សរុបថ្ងៃដំបូងមកដល់ថ្ងៃនេះគឺ២ខែរត្រឹម បងៗស្រាប់តែចេញពីកន្លែងនេះទៅអស់ ខ្ញុំក៏នៅម្នាក់ឯង។ ខ្ញុំគឺមិនចង់ទេ តែអ្នកផ្ទះនៅស្រុកកំណើតCallមកអោយខ្ញុំចេញពីកន្លែងនេះដូចគ្នា ព្រោះតែបារម្ភ គិតថាខ្ញុំជាកូនក្មេងម្នាក់ ដែលមិនទាន់ចេះមើលថែខ្លួនឯង មិនអាចនៅម្នាក់កន្លែងដែលឆ្ងាយបែបនេះ។ឯខ្ញុំ...

ភាគបញ្ចប់៖ចុចទីនេះ


ដោយ៖ឆេន


No comments:

Post a Comment